ប្រភេទកីឡា

ការប្រកួតបាល់បោះក្នុងកម្មវិធីបុណ្យកីឡាព័រ

ការប្រកួតបាល់បោះក្នុងកម្មវិធីបុណ្យកីឡាព័រ

Friday, December 31, 2010

លទ្ធផលបណ្ដោះអាសន្ននៃការប្រកួតបាល់ទះបុរស

កាលពីព្រឹកថ្ងៃទី31ខែធ្នូឆ្នាំ 2010មានការប្រកួតបាល់ទះផ្នែកបុរស។ការប្រកួតមានពីរប្រកួតគឺ​ព័រក្រ​ហមជាមួយនឹងព័រផ្កាឈូក, ព័រលឿងជាមួយនឹងព័រក្រហម។លទ្ធផលគឺព័រផ្កាឈូកឈ្នះព័រក្រហម​ក្នុងការប្រកួតទីមួយ ការប្រកួតទីពីរគឺព័រក្រហមឈ្នះព័រលឿងវិញ។តែលទ្ធផលជាបន្ទាប់មិនទាន់​ដឹង​ជាយ៉ាងណានោះទេ។ដូច្នេះសូមចាំតាមដានទាំងអស់គ្នា។

Wednesday, December 29, 2010

លទ្ធផលនៃការប្រកួតបាល់បោះបុរស

ការប្រកួតបាល់បោះបុរសបានដឹងលទ្ធផលជាបណ្ដោះអាសន្នហើយ​គឺព័រខៀវបានទទួលចំនាត់ថ្នាក់​លេខ 1​ព័រក្រហមបានទទួលចំនាត់ថ្នាក់លេខ 2​ ព័រលឿងបានទទួលចំនាត់ថ្នាក់លេខ​ 3​ និង​ព័រដែល​ទទួលបានចំនាត់ក្រោយគេគឺព័រផ្កាឈូក។ក៏ប៉ុន្តែការប្រកួតផ្ដាច់ព្រត្រ័នោះនឹងប្រកាសលទ្ធផលនៅ​​​​​​​នៅពេលបន្ទាប់ពីបុណ្យកីឡាព័ររួចនៅខែមករាឆ្នាំ2011។សូមចាំតាមដានលទ្ធផលបន្តទៀត។

លទ្ធផលនៃការប្រកួតបាល់ទះនារី

ការប្រកួតបាល់ទះនារីកាលពីថ្ងៃបុណ្យណូអែ​លកន្លងទៅនេះគឺព័រខៀវជាអ្នកទទួលបាននូវជ័យជំនះ​ហើយកីឡាការនីដែលឈ្នះក៏បានទទួលពានរង្វាន់ពីលោកឪពុក ចនវីស័រអធិការសាលាបច្ចេក​ទេស​ដុនបូស្កូខេត្តព្រះសីហនុ។មិនតែប៉ុណ្ណោះលោកក៏បានប្រគល់រង្វាន់លើកទឹកចិត្តដល់កីឡាការនីដែល​ចាញ់ក្នុងការប្រកួតផងដែរ។​