ប្រភេទកីឡា

ការប្រកួតបាល់បោះក្នុងកម្មវិធីបុណ្យកីឡាព័រ

ការប្រកួតបាល់បោះក្នុងកម្មវិធីបុណ្យកីឡាព័រ

ពត៌មានថ្មីៗ

នៅថ្ងៃទី4ខែមករាឆ្នាំ2011ថ្ងៃត្រង់មានការប្រកួតបាល់ទះផ្នែកបុរសរវាងពីរក្រុម ​គឺក្រុមពាក់អាវ​ព័រ​ ផ្កាឈូកប្រកួតជាមួយក្រុមពាក់អាវព័រលឿង។ការប្រកួតនេះលទ្ធផលនោះគឺព័រផ្កាឈូកជាអ្នក ​ទទួល​បានជ័យលាភី។សូមបញ្ជាក់ផងដែរថាព័​ រផ្កាឈូកនេះមិនទាន់ដែលចាញ់ម្ដងឡើយក្នុងការប្រកួត​​បាល់ទះ គឺក្រុមនេះជាអ្នកនាំមុខគេជានិច្ច។




កាលពីថ្ងៃទី3ខែមករាឆ្នាំ2011វេលាម៉ោង12ថ្ងៃត្រង់មានការប្រកួតបាល់ទះផ្នែកបុរសយ៉ាងកក្រើក ​អស្ចារ្យ​នៅក្នុងសាលាដុនបូស្កូខេ​ ត្តព្រះសីហនុដែលរៀបចំឡើងដោយលោកឪពុកចនវីស័រអធិការ​ សាលា។ការប្រកួតនេះគឺត្រៀមដើម្បីប្រកួតផ្ដាច់ព្រ​ ត្រ័នៅក្នុងថ្ងៃបុណ្យកីឡាព័រ។ការប្រកួតនេះគឺ​ចូលរួមពីរក្រុម គឺក្រុមកីឡាករពាក់អាវព័រខៀវនិងកីឡាករពាក់អាវព័រផ្កាឈូក។លទ្ធផលនោះគឺ​ កីឡាករពាក់អាវព័រផ្កាឈូកទទួលបានជ័យជំនះក្នុងការប្រកួត។សូមបញ្ជាក់ផងដែរថាក្នុងសាលា ​ដុនបូស្កូមានការប្រកួតកីឡាជារៀងរាល់ថ្ងៃ ។
នៅថ្ងៃ31 ខែមករា ឆ្នាំ2011ខាងមុខនេះនៅសាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុនឹងមានប្រា​រព្ធ​ ពិធីបុណ្យគំរប់ខួបលោកឪពុកបូស្កូដែលគេហៅថាបុណ្យកីឡាព័រ ហើយក្នុងកម្មវិធីបុណ្យនេះនឹង​មានសិស្សានុសិស្សមកចូលរួមគ្រប់ផ្នែក​ បន្ទាប់មកពួកគេនឹងមានការប្រកួតកីឡាទៅតាមព័រ​របស់​ខ្លួន។
នៅថ្ងៃទី27ខែ មករា ឆ្នាំ2011នៅក្នុងសាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុមានការប្រកួត បាល់បោះផ្នែកនារីរវាងពីរក្រុមគឺក្រុមពាក់អាវព័រស៊ីជំពូ​ និងក្រុមពាក់អាវព័រលឿងលទ្ធផលនោះ​គឺ​ ក្រុមពាក់អាវព័រលឿងជាអ្នកទទួលបានជ័យជំនះ។សូមបញ្ជាក់ផងដែរថានៅថ្ងៃទី28នេះការប្រកួត ​ បាល់បោះនារីមួយលើកទៀតនឹងឈប់ប្រកួតដើម្បីរង់ចាំដល់ថ្ងៃបុណ្យកីឡាព័រ។ថ្ងៃនោះផងដែរ ​ការប្រកួតផ្ដាច់ព្រត្រ័នឹងប្រកាសលទ្ធផលតែម្ដង។
នៅថ្ងៃទី31ខែមករា ឆ្នាំ2011 នៅសាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុ មានកម្មវិធីបុណ្យមួយ​ដែលសិស្សានុសិស្សហៅថាបុណ្យកីឡាព័រ។នេះគឺជាបុណ្យលោកឪពុកបូស្កូ​ ដែលនៅក្នុងកម្មវិធី​បុណ្យសិស្សានុសិស្សលេងកីឡាជាច្រើនប្រភេទដូចជាលោតចំងាយ លោតកំពស់ ដើរលើខ្សែពួរ​ទាញព្រត្រ័ រត់ចំងាយ រត់ល្បឿន រត់បណ្ដាក់ បាល់ទះ បាល់បោះ ហើយមិនតែប៉ុណ្ណោះសិស្សានុ​សិស្សចូលរួមរាំលេងសប្បាយទាំងអស់គ្នា។កម្មវិធីបុណ្យនេះចាប់ផ្ដើមពីម៉ោង 7:30 រហូតដល់ម៉ាង​4:30 ទើបចប់កម្មវិធី។សូមបញ្ជាក់ផងដែរថាកម្មវិធីនេះរៀបចំឡើងដោយលោកឪពុកចនវីស័រ អធិការសាលាបច្ចេកទេសដុនបូស្កូ។លទ្ធផលនៃការប្រកួតគឺ ព័រស៊ីជំពូទទួលបានចំនាត់ថ្នាក់ លេខ​ ១ ព័រលឿងលេខ ៤ ជាប់ចំនាត់ថ្នាក់ក្រោយគេ។កម្មវិធីបញ្ចប់ទៅដោយភាពសប្បាយ​រីករាយជាទីបំផុត។