ប្រភេទកីឡា

ការប្រកួតបាល់បោះក្នុងកម្មវិធីបុណ្យកីឡាព័រ

ការប្រកួតបាល់បោះក្នុងកម្មវិធីបុណ្យកីឡាព័រ

Friday, December 31, 2010

លទ្ធផលបណ្ដោះអាសន្ននៃការប្រកួតបាល់ទះបុរស

កាលពីព្រឹកថ្ងៃទី31ខែធ្នូឆ្នាំ 2010មានការប្រកួតបាល់ទះផ្នែកបុរស។ការប្រកួតមានពីរប្រកួតគឺ​ព័រក្រ​ហមជាមួយនឹងព័រផ្កាឈូក, ព័រលឿងជាមួយនឹងព័រក្រហម។លទ្ធផលគឺព័រផ្កាឈូកឈ្នះព័រក្រហម​ក្នុងការប្រកួតទីមួយ ការប្រកួតទីពីរគឺព័រក្រហមឈ្នះព័រលឿងវិញ។តែលទ្ធផលជាបន្ទាប់មិនទាន់​ដឹង​ជាយ៉ាងណានោះទេ។ដូច្នេះសូមចាំតាមដានទាំងអស់គ្នា។

Wednesday, December 29, 2010

លទ្ធផលនៃការប្រកួតបាល់បោះបុរស

ការប្រកួតបាល់បោះបុរសបានដឹងលទ្ធផលជាបណ្ដោះអាសន្នហើយ​គឺព័រខៀវបានទទួលចំនាត់ថ្នាក់​លេខ 1​ព័រក្រហមបានទទួលចំនាត់ថ្នាក់លេខ 2​ ព័រលឿងបានទទួលចំនាត់ថ្នាក់លេខ​ 3​ និង​ព័រដែល​ទទួលបានចំនាត់ក្រោយគេគឺព័រផ្កាឈូក។ក៏ប៉ុន្តែការប្រកួតផ្ដាច់ព្រត្រ័នោះនឹងប្រកាសលទ្ធផលនៅ​​​​​​​នៅពេលបន្ទាប់ពីបុណ្យកីឡាព័ររួចនៅខែមករាឆ្នាំ2011។សូមចាំតាមដានលទ្ធផលបន្តទៀត។

លទ្ធផលនៃការប្រកួតបាល់ទះនារី

ការប្រកួតបាល់ទះនារីកាលពីថ្ងៃបុណ្យណូអែ​លកន្លងទៅនេះគឺព័រខៀវជាអ្នកទទួលបាននូវជ័យជំនះ​ហើយកីឡាការនីដែលឈ្នះក៏បានទទួលពានរង្វាន់ពីលោកឪពុក ចនវីស័រអធិការសាលាបច្ចេក​ទេស​ដុនបូស្កូខេត្តព្រះសីហនុ។មិនតែប៉ុណ្ណោះលោកក៏បានប្រគល់រង្វាន់លើកទឹកចិត្តដល់កីឡាការនីដែល​ចាញ់ក្នុងការប្រកួតផងដែរ។​

Sunday, December 19, 2010

sport in donbosco

នៅក្នុងសាលាបច្ចេកទេសដុនបូស្កូមានប្រភេទកីឡាជាច្រើនដែលអាចអោយសិស្សានុសិស្សលេងកំសាន្ត
បន្ទាប់ពីពួកគេទទួលទានអាហារថ្ងៃត្រង់រួចរឺនៅពេលល្ងាចបន្ទាប់ពីពួកគេចេញពីសាលា។ប្រភេទកីឡា
ទាំងនោះមានដូចជា៖
-កីឡាបាល់បោះ(basketball)ពួកគេអាចលេងបាននៅក្រោមតារាងបាល់ខាងឆ្វេងដៃផ្លូវចូលរឺនៅ
ក្រោមសាលប្រជុំ
-កីឡាបាល់ទះ(volleyball) ពួកគេអាចលេងបាននៅក្រោមតារាងបាល់ខាងឆ្វេងដៃផ្លូវ
-កីឡាបាល់ទាត់(football)ពួកគេអាចលេងបាននៅ តារាងបាល់ទាត់ខាងស្ដាំដៃផ្លូវចូលសាលា។
ការលេងកីឡាគឺធ្វើអោយយើងមានភាពរហ័សរហួននិងធ្វើអោយយើងមានសុខភាពល្អទៀតផងដែរ។
មិនតែប៉ុណ្ណោះវាធ្វើអោយយើងមានប្រាជ្ញាវាងវៃគិតអ្វីឆាប់ចេញ។ដូច្នេះសូមអ្នករាល់គ្នាព្យាយាមលេង
កីឡាអោយបានច្រើនដើម្បីមានសុខភាពល្អគ្រប់ៗគ្នា ។